និយោជករឺអ្នកចាត់ការមិនអាចប្រើអំពើហិង្សារដោយកំលាំងក្តី,ដោយសំដីក្តីឡើយ។បើមានប្តឹងទៅប៉ូលីស,ក្រសួងការងារ,តុលាកាគឺអាចទាមទាថ្លៃខូចខាតរឺអោយជនបង្ករទទួលទោស។
- អំពើហិង្សារមិនត្រឹមតែធ្វើអោយមានភាពឈឺចាប់ផ្នែករាងកាយទេ,ការមាក់ងាយ,ជេប្រមាថជាញឹកញយក៍ចាត់
ទុកថាជាអំពើហិង្សាផងដែរ។
- បើរងគ្រោះដោយហិង្សារជារឿយៗ,បៀតបៀនផ្លូវភេទ, ការរំលោភផ្លូវភេទអ្នកអាចរាយការណ៍ទៅក្រសួងការងារ ,ប្រសិនបើការវិនច្ឆ័យទទួលស្គាល់ក្រសួងការងារថាអ្នកមិនអាចបន្តធ្វើការនៅកន្លែងការងារនោះបានគឺអ្នកអាចផ្លាស់ប្តូរកន្លែងធ្វើការបាន។ ការផ្លាស់ប្តូរនេះមិនរាប់បញ្ចូលចំនួនផ្លាស់ប្តូរកន្លែងការងារឡើយ។
- នៅពេលដែលអ្នករងអំពើហិង្សារដោយកំលាំងរឺដោយពាក្យសំដីសូមប្រាប់រឿងនេះទៅមិត្តរបស់អ្នកហើយសូម
ទាក់ទងទៅអង្គភាពគាំពារពលករចំណាកស្រុករឺសហព័ន្ធសហជីពដើម្បីចាត់វិធានការជាមួយគ្នាទើបប្រសើរ។
- ចំនុចសំខាន់ត្រូវប្រមូលភ័ស្តុតាងជាវីដេអូក្តី,ជាសំលេងរឺជាលិខិតរាយការណ៍របស់សាក្សី