○បើអ្នករងរបួសពេលធ្វើការអ្នកអាចទទួលការព្យាបាលតាមរយៈការធានារ៉ាប់រងគ្រោះថ្នាក់ការងារ,ហើយបើអ្នកមិនអាចធ្វើការដោយសារការព្យាបាលអាចទទួលបានប្រាក់ឈប់សម្រាកការងារបណ្តោះអាសន្ន។ការធានារ៉ាប់រងគ្រោះថ្នាក់ការងាត្រូវបានអនុវត្តចំពោះគ្រប់អាជីវកម្មដែលមានបុគ្គលិកច្រើនជាងម្នាក់។ទោះបីជាកន្លែងធ្វើការមិនបានចុះឈ្មោះធានារ៉ាប់រងគ្រោះថ្នាក់ការងារក៏ដោយវាជាកាតព្វកិច្ចដែលកំហិតគ្រប់កម្មករនិយោជិតអាចទទួលអត្ថប្រយោជន៍ធានារ៉ាប់រងគ្រោះថ្នាក់ការងារបានគ្រប់គ្នា។ពលករចំណាកស្រុកគ្មានឯកសារក៏អាចទទួលបានអត្ថប្រយោជន៍ពីធានារ៉ាប់រងគ្រោះថ្នាក់ការងារផងដែរ។
(តែ,មិនមែនជាអាជីវកម្មរដ្ឋតែជាអាជីវកម្មបុគ្គលផ្នែកសិកម្មនិងនេសាទដែលមាននិយោជិតតិចជាង5នាក់គឺមិនអនុវត្តទេ.)
- ពេលមានឧបទ្ទវហេតុការងារកម្មករគ្រាន់តែពាក្យស្នើសុំសំណងគ្រោះថ្នាក់ការងារទៅស្ថាប័ណសេវាសំណងនិងសុខុមាលភាពពលករកូរ៉េ ក្នុងតំបន់នៃកន្លែងការងារបាន។ពោល,គឺការដាក់ពាក្យសុំមិនទាមទារការអនុញ្ញាតពីនិយោជកឡើយ។
- បើរងរបួស.ជំងឺឬពិការភាពពាក់ព័ន្ធនឹងការងារ(រាប់ទាំងការធ្វើដំណើរទៅមក)ត្រូវព្យាបាលលើសពី4ថ្ងៃឬបើស្លាប់ អាចទទួលសំណងពីការធានារ៉ាប់រងគ្រោះថ្នាក់ការងារ។
- បើត្រូវបានទទួលស្គាល់ថាជាគ្រោះថ្នាក់ការងារ,អាចទទួលបានថ្លៃព្យាបាល,ប្រាក់ឈប់សម្រាកការងារបណ្តោះ
អាសន្ន(70%នៃប្រាក់ឈ្នួលជាមធ្យមសម្រាប់រយៈពេលដែលអ្នកមិនអាចធ្វើការ)ប្រាក់ពិការ(ករណីបន្សល់នូវពិការភាពបន្ទាប់ពីការព្យាបាលរួច)។ក្រៅពីពីការធានារ៉ាប់រងគ្រោះថ្នាក់ការងារអ្នកអាចមានសិទ្ធិដាក់ពាក្យប្តឹងក្រុមហ៊ុនដើម្បីទាមទារសំណងផងដែរ។
- សម្រាប់សំណងគ្រោះថ្នាក់ការងារមាន,ប្រាក់ឈ្នួលថ្លៃថែទាំ,ប្រាក់ឈ្នួលថ្លៃសម្រាកគឺផុតសុពលភាព3ឆ្នាំ។ដូច្នេះ សូមធ្វើការស្នើសុំនៅមុនពេលផុតកំណត់។(ថ្លៃប្រាក់ឈ្នួលនៃពិការភាព,ប្រាក់ឈ្នួលគ្រួសាសព,ថ្លៃចំណាយធ្វើបុណ្យសពរគឺ 5 ឆ្នាំ)
○ សកម្មភាពដែលត្រូវធ្វើនៅពេលកើតមានគ្រោះថ្នាក់នៅកន្លែងការងារ
- ម៉ោងកើតគ្រោះថ្នាក់, គ្រោះថ្នាក់, កត់ត្រាស្ថានការណ៍កើតឡើងនៅកន្លែងផ្ទាល់(បើលំបាកក្នុងការកត់ទុកអាចថតជាសំលេង)
- ក្នុងករណីរងរបួសធ្ងន់ធ្ងរ គឺត្រូវហៅឡានជួយសង្រ្គោះបន្ទាន់ 119 ដើម្បីបញ្ជូនទៅមន្ទីពេទ្យ(ប្រើឡានសង្គ្រោះបន្ទាន់ជាភ័ស្តតាង)
- នៅពេលទទួលការព្យាបាលរៀបរាប់អោយបានលំអិតពីស្ថានការណ៍ដែលបានកើតឡើង សង្កត់ធ្ងន់នៅពេលកំពុងបំពេញការការងាររឺ
មានគ្រោះថ្នាក់នៅពេលចេញទៅនិងក្រោយពីចេញពីធ្វើការ។
- ក្រៅពីនោះទៀតប្រមូលរូបថត, ការាយការណ៍(ជាសំលេង) លិខិតពាក់ព័ន្ធជាដើម
- ជំងឺដែលកើតដោយសារការងារគឺគួរប្រឹក្សានៅសហព័ន្ធសហជីពរឺស្ថាប័នសុវត្ថិភាពការងារជាមុន
- ពេលគ្រោះថ្នាក់ការងារកើតឡើងក្នុងស្ថានភាពពេល គ្រោះថ្នាក់សូមបញ្ឈប់ការងារហើយភៀសខ្លួន
- ចាំបាច់បំផុតក្នុងការសរសេទុកនៅឈ្មោះសារធាតុគីមីដែលខ្លួនបានប្រើទុក,ទាក់ទងប្រឹក្សាទៅសហជីព ឬអង្គការសុវត្ថិភាពការងារ។
- ឈឺពេលកំពុងធ្វើការឬរងរបួស ជំនានដំបូងសូមសង្ស័យថាជាគ្រោះថ្នាក់ការងារភ្លាម!! ត្រូវការការប្រឹក្សា!!