• ពលករដែលធ្វើការនៅប្រទេសកូរ៉េមានសិទ្ធទទួលបានការការពាររបស់ច្បាប់ការងារដោយគ្មានពាក់ព័ន្ធទៅនិងជាតិសាសន៍ឡើយ។ គ្មានទិដ្ឋាការរឺសិស្សរៀនជំនាញរយះពេលខ្លី,ជនជាប់ខ្សែស្រឡាយកូរ៉េ,ជនភៀសខ្លួន,និស្សិតបន្តការសិក្សា,ស្ត្រីរៀបការ,យុវជនចំណាកស្រុកគឺសុទ្ធតែទទួលបានការការពារសិទ្ធការងារក្នុងច្បាប់ការងារដូចៗគ្នា។
  • និយោជកមិនអាចរើសអើងពលករដោយសារភេទ សញ្ជាតិ សាសនា រឺប្រវត្តិផ្ទាល់ក្នុងសង្គមរបស់ពលករឡើយ។ ដូចនេះការរើសអើងផ្អែកថាជាពលករចំណាកស្រុកគឺជាអំពើខុសច្បាប់។(ច្បាប់ការងារមាត្រាទី6)(បើល្មើសអាចនិងត្រូវរងពិន័យក្រោម 5 លានវ៉ុន)
  • និយោជកមិនអាចប្រើអំពើហិង្សារឺគំរាមកំហែងបង្ខិតបង្ខំឱ្យធ្វើពលកម្មឡើយ។និយោជគមិនអាចប្រើពលករបែបមិន ត្រឹមត្រូវដោយ ដោយដកកាតសំគាល់ខ្លួនរបស់ពលករ លិខិតឆ្លងដែន ហាមឃាត់ការចេញទៅខាងក្រៅ, និងបង្ខិតបង្ខំអោយពលករធ្វើ ការថែមម៉ោង ធ្វើការម៉ោងយប់ រឺធ្វើការថ្ងៃឈប់សំរាកឡើយ។(ច្បាប់ការងាមាត្រាទី7) (បើល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគារក្រោម 5 ឆ្នាំ ឬពិន័យជាប្រាក់ក្រោម 30 លានវ៉ុន)
  • និយោជកមិនត្រូវប្រើអំពើហិង្សាលើពលករឡើយបើទោះបីជាកើតមានកំហុសឆ្គងណាមួយក៍ដោយ។(ច្បាប់ការងាមាត្រាទី8) (បើល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគារក្រោម 5 ឆ្នាំ ឬពិន័យជាប្រាក់ក្រោម 30 លានវ៉ុន)
  • ពលករធ្វើការ4ម៉ោងមានម៉ោងសម្រាកចាប់ពី30នាទីឡើង, ធ្វើការ 8ម៉ោង មានម៉ោងសម្រាកចាប់ពី1ម៉ោងឡើង។(ច្បាប់ការងាមាត្រាទី54)
  • ((បើល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគារក្រោម 2 ឆ្នាំ ឬពិន័យជាប្រាក់ក្រោម 10 លានវ៉ុន)
  • ពលករធ្វើការ1សប្តាហ៍ ត្រូវទទួលបានប្រាក់ថ្លៃឈប់សំរាក1ថ្ងៃ។(ច្បាប់ការងាមាត្រាទី55)